/ / /

លោកនាយកប្រតិបត្តិសាខា សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិង នាំយក អំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ ចំនួន ០៧គ្រួសារ រស់នៅសង្កាត់ដងទង់ ៤គ្រួសារ សង្កាត់ ស្មាច់មានជ័យ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយ អាជ្ញាធរមូលដ្ឋាន បាន ចុះសួរសុខទុក្ខនិង នាំយក អំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ ចំនួន ០៧គ្រួសារ រស់នៅសង្កាត់ដងទង់ ៤គ្រួសារ សង្កាត់ ស្មាច់មានជ័យ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស ធូបមូស១ប្រអប់ ថ្នាំបាញ់មូស១កំប៉ុងតូច អាវយឺត០២​ ព្រមទាំងថវិកាចំនួន ៨០,០០០រៀល ដូចៗគ្នា។ ដោយឡែកប្អូនស្រី យី ហ៊ីម ទទួលបាន រទេះជនពិការ១គ្រឿងដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ។

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក ឡេង ច័ន្ទសុភា អនុប្រធានមន្ទីរ បានដឹកនាំលោកស្រី អែម សុធឿន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយការអភិវឌ្ឍធនធានមនុស្ស និងការបញ្រ្ចាសយេនឌ័រក្នុងវិស័យកសិកម្ម នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយក្រុមការងារ អគ្គនាយកដ្ឋានជលផល ចុះប្រមូលព័ត៌មានទូរទៅដែលបានអនុវត្តន៍កន្លងមករបស់សហគមន៍នេសាទសម្រស់កោះស្ដេច

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះផ្សព្វផ្សាយអំពីសារ:សំខាន់ក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    ចេញល្បាតត្រួតពិនិត្យបទល្មើសជលផល បានជួបប្រទះទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើនេសាទដោយឧបរកណ៍លបប្រើសច្រើន ឬលបកន្ទុយកណ្តុរ ក្នុងដែនសហគមន៍នេសាទកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរូមកិច្ចប្រជុំប្រគល់-ទទួលផ្ទៃដីទំហំ ៤ ៩៣៨ ម៉ែត្រការ៉េ ចេញពីចម្ការឈើដាំ (ឈើអាកាស្យា) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជូនអង្គភាពការិយាល័យទី២ នៃកងទ័ពជើងគោក សម្រាប់សាងសង់ជាទីស្នាក់ការប្រចាំខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើការផ្សព្វផ្សាយក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់សហគមន៍នេសាទចំនួន២ គឺមានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង