កម្លាំងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងលោក ចេង មុនីរិទ្ធ អភិបាលរងស្រុក សហការ ជាមួយកម្លាំងចម្រុះដែលមាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងសាខាគយ និងរដ្ឋាករខេត្ត ចុះត្រួតពិនិត្យ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ នៅរង្វង់មូលព្រះអង្គជ័យវរ្ម័នទី៧ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។