លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកកិច្ចការផែនការ និងវិនិយោគ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និង តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីពិភាក្សាលើការរៀបចំកងកម្លាំងចុះអន្តរាគមន៍ និងទប់ស្កាត់ការរំលោភយកដីធ្លី តាមការស្នើសុំរបស់ក្រុមហ៊ុន ក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Coast Development Group Co., Ltd. និង ក្រុមហ៊ុន Pineapple Island Development Co., Ltd. ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ លោក អ៊ុក ភ័ក្រ្តា បានមានប្រសាសន៍ថា លោកនឹងនាំ យកការស្នើសុំ តាមរយៈកិច្ចពិភាក្សានេះ ជម្រាបជូនក្រុមហ៊ុន ដើម្បីពិចារណា និងសូមឱ្យស្ថាប័នទាំង២ បន្តកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យការវិនិយោគលើកោះម្នាស់នេះ ទទួលបានជោគជ័យ និង ជាប្រយោជន៍ដល់ការអភិវឌ្ឍក្នុងខេត្តកោះកុង។