រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង លើប្រធានបទស្ដីពីការប្រារព្ធទិវាខួបអតីតយុទ្ធជនលើកទី១៤

កោះកុង,ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣:០០នាទីរសៀល លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំក្រុមការងារចំនួន ០៣រូប ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង លើប្រធានបទស្ដីពីការប្រារព្ធទិវាខួបអតីតយុទ្ធជន លើកទី១៤ នាពេលខាងមុខនេះ ដែលមានឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្ថិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានអង្គប្រជុំ។

អត្ថបទទាក់ទង