រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្រ្តី ០១រូប ចុះទៅពិនិត្យ និងពន្យល់បន្ថែមអំពីកម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងសិទ្ធិជាមូលដ្ឋាន នៅសង្កាត់ដងទង់

កោះកុង,ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់លោក គង់ សុមុន្នី ប្រធានការិយាល័យអតីតយុទ្ធជន ចុះពិនិត្យ និងពន្យល់បន្ថែមអំពីកម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងសិទ្ធិជាមូលដ្ឋានជូនដល់អាជ្ញាធរសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អត្ថបទទាក់ទង