លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យ បានចូលរួមប្រជុំ ជាមួយប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងកងទ័ពជើងទឹក និងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យពិភាក្សា លើទីតាំងតំឡើងស្ថានីយ៍ គ្រប់គ្រងនាវាចរណ៍ នៅកោះយ៉ ដែលមានផ្ទៃដីទំហំ ៣៧,២៤៥.៣៤ ម៉ែត្រក្រឡា ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពិភាក្សាគ្នាករួចមក អង្គប្រជុំបានឯកភាពស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តពិភាក្សាក្នុងកិច្ចប្រជុំលំហសមុទ្រ៕