/ / /

លោកនាយកប្រតិបត្តិសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនលោកស្រី គង់ ណាយ អាយុ៥៧ឆ្នាំ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម សង្កាត់ដងទង់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមគ្រូពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនលោកស្រី គង់ណាយ អាយុ៥៧ឆ្នាំ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម សង្កាត់ដងទង់ ដែលកំពុងសម្រាកព្យាបាលជម្ងឺគ្រោះក្នុងតម្រងនោម នៅមន្ទីរពេទ្យខេត្តកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលបានលះបង់កម្លាំងកាយ ចិត្ត ចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកន្លងមកដោយមិនខ្លាចនឿយហត់ ។លើសពីនេះក្រុមការងារសូមអោយអ្នកមីងស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ និងថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ។

អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
ទឹកដោះគោឆៅ១ឡូ ទឹកបរិសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកា ១៦០.០០០រៀល។

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរូមកិច្ចប្រជុំប្រគល់-ទទួលផ្ទៃដីទំហំ ៤ ៩៣៨ ម៉ែត្រការ៉េ ចេញពីចម្ការឈើដាំ (ឈើអាកាស្យា) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជូនអង្គភាពការិយាល័យទី២ នៃកងទ័ពជើងគោក សម្រាប់សាងសង់ជាទីស្នាក់ការប្រចាំខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើការផ្សព្វផ្សាយក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់សហគមន៍នេសាទចំនួន២ គឺមានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានសហការជាមួយមន្រ្ដីអគ្គនាយកដ្ឋានជលផល ចុះប្រមូលព័ត៌មានទូទៅដែលបានអនុវត្តន៍កន្លងមករបស់សហគមន៍នេសាទឃុំពាមក្រសោប

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានឧបត្ថម្ភថវិកា ចំនួន១០មុឺនរៀល ជាថវិការបស់រដ្ឋបាលឃុំ (សេវាសង្គម) ជូនដល់ប្រជាពលរដ្ឋឈ្មោះ ណាត ម៉ាច អាយុ​ ៣០ឆ្នាំ​ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច

  • មន្ទីរអប់រំ យុវជន និងកីឡា/
    04/06/2026

    លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរអប់រំដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី៖ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៧-២០២៩ និងរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧

  • មន្ទីរកិច្ចការនារី/
    04/06/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី០១រូប បានចូលរួមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “សុខភាព និងអាហាររូបត្ថម្ភរបស់់ស្ត្រី និងកុមារ ” ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។