ស្រុកកោះកុង: ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:១៥ នាទីព្រឹក រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំ និងកិច្ចប្រជុំប្រចាំខែតុលា របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំ ក្រោមអធិបតីភាព លោក ធិន សម្បត្តិ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ នៅសាលាឃុំតាតៃក្រោម។ សមាសភាពចូលរួមមាន: លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ៤នាក់ ស្មៀនឃុំ មេភូមិទាំងពីរភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ នាយកសាលា មន្រ្តីប៉ុស្តិ៍សុខភាពតាតៃ សរុបចំនួន ១០នាក់ ស្រី ០១នាក់។ កិច្ចប្រជុំនេះ បានផ្តោតទៅលើរបៀបវារៈដូចខាងក្រោម:
១. ពិនិត្យកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំ
២. ពិនិត្យ និងអនុម័តលើរបៀបវារៈ
៣. ពិនិត្យ និងអនុម័តលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៥០
៤. ពិនិត្យលើរបាយការណ៍ខែកញ្ញា
៥. ពិនិត្យ និងរាយការណ៍លទ្ធផលខែតុលា
៦. អំពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២១
៧.បញ្ហាផ្សេងៗ
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម