រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង សមាជិកគណៈកម្មការលទ្ធកម្មឃុំ និងជាជំទប់ទី១ បានដឹកនាំកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង ១៤០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ១០០ មម ស្ថិតនៅភូមិ១ ឃុំកោះកាពិ

ស្រុកកោះកុង: ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោកស្រី លិ ឡាំង សមាជិកគណៈកម្មការលទ្ធកម្មឃុំ និងជាជំទប់ទី១ តំណាងលោក ឃុន វណ្ណា ប្រធានគណៈកម្មការលទ្ធកម្មឃុំ និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង ១៤០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ១០០ មម ស្ថិតនៅភូមិ១ ឃុំកោះកាពិ ទឹកប្រាក់សរុបចំនួន ៩៦,៨៣៦,៧៣៥ រៀល សមាសភាពចូលរួមមានៈ គណៈកម្មការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសខេត្ត តំណាងក្រុមហ៊ុនសរុប០៩ នាក់ស្រី ០២នាក់ ។ ជាលទ្ធផលនៃការដេញថ្លៃគម្រោងផ្លូវបេតុងអាមេ ១ខ្សែនេះបានទៅលើក្រុមហ៊ុន សម្បត្តិស្រីលីន ដោយបានដាក់សំណើដេញថ្លៃទាបជាងគេមានចំនួនទឹកប្រាក់ ៩២,០០០,០០០ រៀល ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង