តាមការចាត់តាំងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានចាត់លោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ សហការជាមួយ អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាលកោះស្តេច និងប្រជាការពារភូមិ ចុះផ្សព្វផ្សាយសារាចររាជរដ្ឋាភិបាលស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យើភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង នៅតាមផ្ទះសំណាក់ ផ្សារទូកទេសចរណ៍ និងកំពង់ផែប្រមូលទិញផលនេសាទ ដោយតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាកោះស្តេច ត្រូវអនុវត្តវិធានការ ពាក់ម៉ាស់ លាងសម្អាតដៃ ដោយទឹកអាល់កុល និងសាប៊ូ រក្សាគម្លាតសង្គមជាប្រចាំ និងមិនត្រូវជួបជុំគ្នាសេពគ្រឿងស្រវឹង ដាក់ធុងបាស់ រាំរែក ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ហេីយក្រុមការងារ បានណែនាំបងប្អូនប្រជាពលរដ្ឋ ឱ្យចេះការពារខ្លួន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដេីម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ (delta))ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ( ៣ ការពារ ៣ កុំ ) ។
……………………………………………………………………
ថ្ងៃចន្ទ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១
october 04, 2021