លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញជាអធិបតីបើកឯកសារដេញថ្លៃការងារសាងសង់លូកាត់ផ្លូវ ទំហំ៣ម៉ែត្រ គុណ២ម៉ត្រ ប្រវែង១១ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ និងសាងសង់លូមូលរំដោះទឹកអង្កត់ផ្ចិត០.៨ម៉ែត្រ បណ្តោយផ្លូវប្រវែង១៥០ម៉ែត្រ ស្មើ១៣៥កង់ និងអណ្តូងលូចំនួន១០អណ្តូង ស្ថិតនៅតាមបណ្តោយផ្លូវកៅស៊ូក្បែរផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២១។