ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានក្រុមការងារចុះជួយឃុំតាតៃក្រោម និងលោក ជា សូវី អភិបាលស្រុកកោះកុង លោក ឯក ម៉ឹង សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារមួយក្រុម ចូលរួមច្រូត និងបោកស្រូវ ជូនប្រជាកសិករ នៅចំណុចបឹងតាទី ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ព្រមទាំងមានការចូលរួម ពីមន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក មន្រ្តីចំណុះសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងផ្នែកសឹករងស្រុក លោកស្រីមេឃុំត្រពាំង ក្រុមប្រឹក្សាឃុំតាតៃក្រោម មេប៉ុស្តិ៍ មេភូមិ យុវជន ស.ស.យ.ក ស្រុក និងប្រជាការពារ ចូលរួមសរុប ៦០ នាក់ ស្រី ២៥ នាក់។