កោះកុង,ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០១រូប បាននាំយកទេយ្យទាន រួមមាន ទឹកស៊ីអ៉ីវ ១យួរ, ត្រីខកំប៉ុង ២យួរ, មីម៉ាម៉ា ១កេស, ប្រេងឆា ៥លីត្រ និងបច្ច័យចំនួន ១០០,០០០រៀល ដើម្បីប្រគេនព្រះសង្ឃគង់ក្នុងវត្តពោធិរង្សី ដែលស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វេនទី១០ ។