ក្រុមការងារយេនឌ័រ សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយ វរៈសេនីយ៍ឯក ពេជ្រ ស្រីពី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រតំណាងដ៍ខ្ពង់ខ្ពស់ឧត្ដមសេនីយ៍ទោស្នងការ បានដឹកនាំក្រុមការងារ និងលោកនាយ នាយរងការិយាល័យ និងមន្រ្តីផែនអត្តសញ្ញាណកម្មបាននាំយកថវិកា ចំនួន ២,៤៦០,០០០រៀល និងសម្ភារមួយចំនួនទៅសួរសុខទុក្ខកូនស្រី វរៈសេនីយ៍ទោ គ្រី បូថា នាយរងការិយាល័យអត្តសញ្ញាណបណ្ណ ដែលមានជម្ងឺរ៉ាំរ៉ៃ ប្រចាំកាយសំរាកព្យាបាលនៅគេហដ្ឋាន។