រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកកោះកុង បើកវគ្គបណ្ដោះបណ្ដាល និងផ្សព្វផ្សាយ ស្ដីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកកោះកុង បើកវគ្គបណ្ដោះបណ្ដាល និងផ្សព្វផ្សាយ ស្ដីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និង លោក ជា សូវី អភិបាលស្រុកកោះកុង សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សស្រុក លោក លោកស្រី អភិបាលរងស្រុក ប្រធានទីចាត់ធន់ធានមនុស្សសាលាខេត្ត ប្រធានការិយាល័យចំណុះសាលាស្រុក សរុបចំនួន ២០នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកោះកុង។

អត្ថបទទាក់ទង