/ / /

លោកអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៩៥ គ្រួសារ នៃក្រុម ៣១៧ គ្រួសារ ដែលមិនទាន់បានដី មិនព្រមទទួលយកដីនៅចំណុចប្លង់ “B”

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៩៥ គ្រួសារ នៃក្រុម ៣១៧ គ្រួសារ ដែលមិនទាន់បានដី មិនព្រមទទួលយកដីនៅចំណុចប្លង់ “B” និងមានការអញ្ជើញចូលរួមពីក្រុមការងារ និងប្រជាពលរដ្ឋចូលរួមចំនួន ៧០នាក់ ស្រី ៣៣នាក់ សរុប ១០៣ នាក់ ស្រី ៣៤ នាក់។ ជាលទ្ធផល ប្រពលរដ្ឋដែលមិនទទួលយកដីនៅចំណុចប្លង់ “B” នោះ បានឯកភាពប្ដូរទៅចំណុចប្លង់ “C” វិញ។ បន្ទាប់ពីកិច្ចប្រជុំចប់ លោកអភិបាលស្រុកបានសហការជាមួយអាជ្ញាធរឃុំ ដឹកនាំកម្លាំង ដើម្បី ៖
+ចុះរុះរើរបងព្រំដីរបស់ឈ្នួយទិញដីខុសច្បាប់ លើដីបំរុងនៅចំណុចថ្មដា។
+ខ្ទម និងរបង ដែលសង់ខុសច្បាប់លើដីរបស់ប្រជាពលរដ្ឋ ៣១៧ គ្រួសារ នៅចំណុចព្រៃពោង ភូមិឈូក ឃុំជីខលើ។
+ដោះស្រាយករណីគ្រួសារ របស់ តាសក់វែង ដែលមិនព្រមរើចេញពីដីឡូត៍របស់ក្រុមប្រជាពលរដ្ឋ ៣១៧ គ្រួសារ ជាលទ្ធផលមិនព្រមទទួលយកដីឡូត៍ចំនួន ៤ឡូត៍។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/06/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ​បរិច្ចាគថវិកាចំនួន ៥០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    ឯកឧត្តម រូស ម៉ាន់សះរី ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកោះកុង​បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក អ៊ូ រី ប្រធានមន្ទីរអធិការកិច្ចខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    ឯកឧត្តម ផៃធូន ផ្លាមកេសន​ ទីប្រឹក្សាក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុន Jet’s Group. បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦