លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែងអំណរគុណចំពោះឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ប្រធាននៃសហព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងឧកញ៉ា អ៉ឹង ឃាង និងលោកជំទាវ ព្រមទាំងលោក តែ ប៉រហុង ដែលបានចូលរួមឧបត្ថម្ភ នូវអង្កចំនួន ១០តោន ស្មើនឹង៤០០បាវ ទឹកត្រីចំនួន ៥,០០០ដប ទឹកស៊ីអ៊ីវចំនួន ៥,០០០ដប មីចំនួន១០០កេស ត្រីខកំប៉ុងចំនួន ០៥កេស និងអាល់កុលចំនួន ៦០០ដប ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩(Covid-19)ខេត្តកោះកុង ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានការខ្វះខាត និងផលរងប៉ះពាល់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកោះកុង។