/ / /

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំក្រុមការងារចំរុះ ចុះរៀបចំធ្វើសណ្តាប់ធ្នាប់ ផ្នែកខាងលិចផ្សារដងទង់

ថ្ងៃអង្គារ ៧ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំក្រុមការងារចុះសម្របសម្រួលបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលលក់ដូរនៅតាមបណ្ដោយផ្លូវដែលគ្មានសណ្ដាប់ធ្នាប់ឲ្យចូលលក់នៅក្នុងផ្សារដងទង់វិញ នឹងបានរៀបចំគំនូសសម្រាប់ការលក់ដូរអោយមានរបៀប និងសោភ័ណ្ឌភាព និងដើម្បីកុំអោយមានការកកស្ទះ គឺនៅផ្នែកខាងលិចផ្សារដងទង់។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    14/05/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ ដឹកនាំមន្ត្រីក្រោមឱវាទ​ ចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» តាមរយៈZOOM Meeting

  • រដ្ឋបាលស្រុកថ្មបាំង/
    13/05/2026

    លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ អញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំមេភូមិជំនាប់ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការវិវត្តន៍នៃដំណោះស្រាយដីធ្លី

  • ហេង គីមឆន/
    13/05/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនក្រុមប្រតិបត្តិការខេត្តកោះកុង នៃអគ្គនាយកដ្ឋានស្រាយជ្រាវ ចារកិច្ច

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/05/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់គ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) ស្ថិតនៅភូមិសាស្រ្តឃុំស្រែអំបិល ស្រុកស្រែអំបិល

  • ហេង គីមឆន/
    13/05/2026

    លោកស្រី ពៅ សុផាន់នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ រដ្ឋបាល និងហិរញ្ញ តំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តកោះកុង»