លេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង រៀបចំសកម្មភាព អប់រំ ផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនក្នុងបរិបទនៃជំងឺកូវីដ-១៩
យោងលិខិតលេខ ១៤១/២១ អ.ជ.ប.គ.ញ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតបតាមការចង្អុលបង្ហាញរបស់គណ:កម្មកាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុមការងារនៃលេខាធិការដ្ឋានគណ:កម្មកាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានរៀបចំសកម្មភាព អប់រំ ផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបានរៀបចំបដាពាក្យស្លោក និងចងតាមទីប្រជុំជន ដងវិថី សួនច្បារសាធារណ:។ល។ ដើម្បីគ្រឿនរំលឹក និងពញ្ញាក់ស្មារតីដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន និងចូលរួមកាន់តែសកម្មក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ពីរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
-គ្រឿងញៀន បំផ្លាញអនាគតផ្ទាល់ខ្លួន គ្រួសារ និងសង្គម!
-ត្រូវនិយាយថាទេ ចំពោះ គ្រឿងញៀន!
-ចូលរួមលុបបំបាត់ គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង!
-រួមគ្នាបង្ការ និងព្យាបាលបញ្ហា គ្រឿងញៀន!
-ដើម្បីសុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធ គ្រឿងញៀន!
-ចូរប្រាប់មនុស្សដែលអ្នកស្រឡាញ់ អំពីគ្រោះថ្នាក់ គ្រឿងញៀន!