ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០:០០ នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងមានរបៀបវារ:ដូចជា÷
១.ផ្សព្វផ្សាយ សេចក្ដីសម្រេចលេខ៩៥ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការផ្អាកការរៀប ចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
២.ផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០១៤/២១ សណន របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
៣.ផ្សព្វផ្សាយ ផែនការលេខ០១៥/២១ផក របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាន់សធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។