/ / /

លោក ហ៊ុន ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកកិច្ចប្រជុំ ជាមួយក្រុមមន្ត្រីឧទ្យានុរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល អំពីការអនុវត្តច្បាប់ក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ

លោក ហ៊ុន ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោកវ៉េត សុនឹម ប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំក្រុមមន្ត្រីឧទ្យានុរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បើកកិច្ចប្រជុំមួយនៅ ស្នាក់ការថ្មបាំងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល អំពីការអនុវត្តច្បាប់ក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅជុំវិញភូមិសាស្រ្តខេត្តកោះកុង នឹងបានធ្វើការកែលំអឡើងវិញនូវរចនាសម្ព័ន្ធជុំវិញស្នាក់ការ ដើម្បីអោយក្លាយទៅជាស្នាក់ការគំរូ។ លោកបានសង្កត់ធ្ងន់ថា ការអនុវត្តន៍ច្បាប់បានទៅដោយរលូនលុះត្រាតែយើងត្រូវអនុវត្តន៍ពីខ្លួនឯងជាមុនសិន ត្រូវគោរពតាមតួនាទីភារកិច្ច តាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំដែលបានដាក់អោយអនុវត្ត។ បន្ទាប់មក លោក វ៉េត សុនឹម បានមានប្រសាសន៍បន្ថែមទៀតថា សូមអោយមន្ត្រីឧទ្យានុរក្សគ្រប់រូបគោរពតាមតួនាទី និងចេះសាមគ្គីផ្ទៃក្នុងរបស់ខ្លួន អោយបានល្អទើបទទួលបានជោគជ័យជាពិសេសគឺការប្រើប្រាស់ឯកសណ្ឋាន និងការគ្រប់គ្រងអាវុធក្រោយបញ្ចប់បេសកម្ម ត្រូវប្រមូលនិងរក្សាទុកអោយបានត្រឹមត្រូវ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ជា ម៉ានិត បរិច្ចាគថវិកាចំនួន ៦៣០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    មន្ត្រីបុគ្គលិកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៣,៩៨០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោកស្រី ស្វាយ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង​បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦