រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក កៅ គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តី ចុះផ្ដល់កញ្ចប់ឧបត្ថម្ភជូនដល់កុមារ និងស្រ្តីមានផ្ទៃពោះដែលកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កចំនួន ០២កន្លែង

កោះកុង,ថ្ងៃចន្ទ ៧ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣ៈ០០នាទីរសៀល លោក កៅ គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០៤រូប ស្រី ០២រូប ដើម្បីចុះផ្ដល់កញ្ចប់ឧបត្ថម្ភជូនដល់កុមារ និងស្រ្តីមានផ្ទៃពោះដែលកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនប៉ាក់ខ្លង និងវិទ្យាល័យហ៊ុនសែនចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង សរុបចំនួន ៣៣កញ្ចប់ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ ។

អត្ថបទទាក់ទង