ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចាត់តាំងរបស់លោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ស្រុក សហការជាមួយអាជ្ញាធរឃុំត្រពាំងរូង ប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង យុវជនកាយឫទ្ធ កម្លាំងប្រជាការពារ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ធ្វើការរុះរើអគារសាលារៀនចាស់ ១ខ្នង ២បន្ទប់ ធ្វើអំពីឈើដែលមានលក្ខណៈទ្រុឌទ្រោមខ្លាំង ដើម្បីសាងសង់ជាបន្ទប់ថ្មីឡើងវិញ ដែលមានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សម្រាប់ប្រើប្រាស់ជាទីចាត់ការសាលា នៃសាលាបឋមសិក្សាកោះកុងក្នុង នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង សរុបចំនួន ៣២នាក់ ស្រី៦នាក់ ដោយមានការគាំទ្រជាសម្ភារបន្ថែមដោយអង្គការ United World School (UWS)។