ព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីរវាងឈ្មោះ ថៅ សំអាត និងឈ្មោះ សៅ សេន លើដីមួយកន្លែង នៅចំណុចផានិត ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។