លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងណែនាំអំពីគោលការណ៍ បែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។