ស្រុកកោះកុង: ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង និង លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានចុះត្រួតពិនិត្យ ប្រជាពលរដ្ឋ ចំនួន ០៨នាក់ ស្រី ០២នាក់ (ជាក្រុមការងារបោះបង្គោលភ្លើងរដ្ឋ) ដែលមកស្នាក់នៅផ្ទះរបស់លោកស្រី ឃឹម សុទ្ធី ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ។ ក្រោយពីបានពិនិត្យ និងសួរនាំរួច លោកស្រីក៏បានណែនាំឱ្យពួកគាត់កុំភ្លេចក្នុងការចូលរួមគោរពអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីបង្ការការពារនូវការឆ្លងជំងឺកូវីដ-១៩ ជាពិសេសជំងឺឆ្លងប្រភេទថ្មី (ដែលតា) ។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង