រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវជនចាប់ពី១២ដល់ក្រោម១៨ឆ្នាំ និងប្រជាពល រដ្ឋទូទៅដែលពុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១

ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពិភាក្សាអំពី ការរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវជនចាប់ពី១២ដល់ក្រោម១៨ឆ្នាំ និងប្រជាពល រដ្ឋទូទៅដែលពុំដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១ ។ ជួបប្រជុំនៅសាលាស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង