រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពុំ ធឿន មេឃុំ និងជាអនុក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឃុំជ្រោយប្រស់បានចុះសួរសុខទុក្ខប្រជាពលរដ្ឋសរុបចំនួន ២២គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតក្នុងឃុំជ្រោយប្រស់ ។

ស្រុកកោះកុង: ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក ពុំ ធឿន មេឃុំ និងជាអនុក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារឃុំរួមមាន: ជំទប់ទី១ ជំទប់ទី២ឃុំ និងសមាជិកក្រុមប្រឹក្សាឃុំចំនួន ០២នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កសរុបចំនួន ២២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី ១កេសតូច និងប្រេងឆា ១ដប ស្មើ ១លីត្រ ស្ថិតក្នុងឃុំជ្រោយប្រស់ ។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង