ស្រុកកោះកុង: ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ លោក ខៀវ សង្វាត ជំទប់ទី២ឃុំកោះកាពិ បានសហការ ជាមួយបុគ្គលិកប៉ុស្តិ៍សុខភាពកោះកាពិ ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើប្រជាពលរដ្ឋចំនួន ០១នាក់ នៅប៉ុស្តិ៍សុខភាពកោះកាពិ ដែលទើប ត្រឡប់មកពីខេត្តព្រះសីហនុ ចូលមកក្នុងមូលដ្ឋានភូមិ១ នៃឃុំកោះកាពិ ជាលទ្ធផលអវិជ្ជមាន ។ បន្ទាប់មកក្រុមការងារបានធ្វើការណែនាំគាត់អោយធ្វើចត្តាឡីស័ក ដោយខ្លួនឯងនៅផ្ទះមួយរយៈពេល រង់ចាំក្រុមការងារធ្វើតេស្តជាលើកទី២ ម្តងទៀត និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ