រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ០៥រូប ស្រី ០២រូប សហការជាមួយប្រធានមន្ទីរកិច្ចការនារីខេត្ត ចុះផ្ដល់កញ្ចប់ឧបត្ថម្ភដល់កុមារតាមម្ដាយដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ

កោះកុង,ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ៈ០០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវានចំនួន ០៥រូប ស្រី ០២រូប សហការជាមួយលោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារី ខេត្ត ដើម្បីចុះផ្ដល់កញ្ចប់ឧបត្ថម្ភដល់កុាមរតាមម្ដាយដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ដែលកំពុងធ្វើចត្តឡីស័ក នៅមណ្ឌលចត្តឡីស័កកម្រិ០២ (អតីតមណ្ឌលកុមារកំព្រា) ក្នុងនោះមន្ទីរសង្គមកិច្ចបានផ្ដល់នូវទឹកដោះគោសម្រាប់ទារកចំនួន ០២កំប៉ុង, ទឹកសុទ្ធ(លីយ៉ុង) ចំនួន ០២កេស, ខោទឹកនោមចំនួន ០២កញ្ចប់, ម្សៅលាបខ្លួនចំនួន ០២ដប, ក្រដាសសើមចំនួន ០២ដុំ, ទឹកសណ្ដែកចំនួន ១៤ដុំ, ទឹកដោះគោជូរចំនួន ១៤ដុំ និងនំថៃចំនួន ០៧ថង់ធំ ។

អត្ថបទទាក់ទង