រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមការងារសុខាភិបាល អាជ្ញាធរសង្កាត់ស្មាច់មានជ័យ នាំយកសម្ភារៈ និងថវិកាមនុស្សធម៌ មួយចំនួន ជូនដល់គ្រួសារស្ត្រីទើបសម្រាលកូនចំនួន ០២នាក់

សាខា កក្រក ខេត្តកោះកុង៖
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៏ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមការងារសុខាភិបាល អាជ្ញាធរសង្កាត់ស្មាច់មានជ័យ នាំយកសម្ភារៈ និងថវិកាមនុស្សធម៌ មួយចំនួន ជូនដល់គ្រួសារស្ត្រីទើបសម្រាលកូនចំនួន០២នាក់៖
១. ស្ត្រីឈ្មោះ ឡុញ សេងហៀង អាយុ៣៧ឆ្នាំ មុខរបរជាកម្មករសំណង់
២.ស្ត្រីឈ្មោះ ពេជ្រ ពៅ អាយុ ២៤ឆ្នាំ ជាស្ត្រីមេផ្ទះ
ដែលប្តីជាកម្មករសំណង់ ហើយរកឃើញមានវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលស៊ូននឹង និងមានកូនតូចទើបអាយុ ៥ខែ ដែលកំពុងជួបការលំបាក ។គ្រួសារស្ត្រីសម្រាលទាំង ២នាក់រស់នៅ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នាឱកាសនោះលោក ក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមជូនពរពួកគាត់បានជាសះស្បើយឆាប់ៗ ។

ក្រុមការងារក៏បានអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកត្រី៣ដប ប្រេងឆា១ដប ទឹកផ្លែឈើស្រស់៦កំប៉ុង ទឹកដោះខាប់២កំប៉ុង សាប៊ូដុំ២ដុំ ព្រមទាំងថវិកាចំនួន៨០.០០០ រៀល ដូចៗគ្នាផងដែរ ។

អត្ថបទទាក់ទង