ស្រុកកោះកុង: ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើក្បាលដីដែលមិនទាន់បានចេញប្លង់ ទាំង៤ភូមិ ក្នុងឃុំត្រពាំងរូង ជាមួយរដ្ឋបាលឃុំត្រពាំងរូង ក្រោមអធិបតីភាពលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ដែលមានសមាសភាពចូលរួមមាន: លោក លោកស្រី អភិបាលរងស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ ដ.ន.ស.ភ ប្រធានការិយាល័យ នីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន លោកស្រីមេឃុំត្រពាំងរូង ជំទប់ទី១ ទី២ឃុំ និងលោកមេភូមិទាំង៤ នៃឃុំត្រពាំងរូង សរុប ១៧នាក់ ស្រី ០២នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
ប្រភព: រដ្ឋបាលស្រុកកោះកុង