ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយទទួលបានដំណឹងថាមានទឹកហូរច្រោះបាក់ខូចផ្លូវដោយសារទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងមក លោក ជា សូវី អភិបាល នៃគណៈអភិបាលនិងជាប្រធានក្រុមការងារគណៈកម្មាការគ្រប់គ្រងគម្រោងស្រុកកោះកុង បានចាត់ឱ្យលោក អ៊ឹង បឺត
សមាជិកក្រុមការងារគណៈកម្មាការគ្រប់គ្រងគម្រោងស្រុកកោះកុង ចុះទៅពិនិត្យមើលស្ថានភាពទឹកហូរច្រោះដាច់ផ្លូវនៅចំណុចផ្លូវក្រាលក្រួសក្រហមទៅកាន់ភូមិកោះកុងក្នុង ដែលមានការហូរកាត់ទទឹងផ្លូវប្រវែង ១ម៉ែត្រ ដែលដាច់មិនអាចធ្វើដំណើរបាន ដោយសារទឹកភ្លៀងហូរច្រោះនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ទន្ទឹមជាមួយគ្នានោះផងដែរ លោក អ៊ឹង បឺត ក៏បានដឹកនាំនូវក្រុមយុវជនស្ម័គ្រចិត្តធ្វើការជួសជុលជាបណ្តោះបណ្តោះអាសន្ន ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមានការងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកផងដែរ។