រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានសហការជាមួយបុគ្គលិកបុ៉ស្តិ៍សុខភាព ធ្វើតេស្តរហ័សរកអ្នកឆ្លងជម្ងឺកូវីដ-១៩ លើប្រជាពលរដ្ឋ សរុបចំនួន ១៣៣នាក់ ស្រីចំនួន ៥៩នាក់ នៅប៉ុស្តិ៍សុខភាពជ្រោយប្រស់ ។

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានសហការជាមួយ បុគ្គលិកបុ៉ស្តិ៍សុខភាពជ្រោយប្រស់ ធ្វើតេស្ត ដោយឧបករណ៍តេស្តរហ័សលើប្រជាពរដ្ឋ ដែលមានការពាក់ព័ន្ធ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ បានចំនួន ១៣៣នាក់ ស្រី ៥៩នាក់ នៅប៉ុស្តិ៍សុខភាពជ្រោយប្រស់ ជាលទ្ធផលនៃការធ្វើតេស្ត អវិជ្ជមានទាំងអស់។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង