ស្រុកកោះកុង: ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានសម្របសម្រួលជាមួយឪពុកម្តាយ អាណាព្យាបាល ដើម្បីដឹកនាំកុមារ ដែលមាន អាយុចាប់ពី១២ ដល់ក្រោម ១៨ឆ្នាំ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ នៅមណ្ឌលសុខភាពត្រពាំងរូង ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម