រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ជំទប់ទី១ ឃុំកោះកាពិ បានដឹកនាំក្រុមការងារឃុំ ចុះផ្សព្វផ្សាយ និងបិទសេចក្តីណែនាំរបស់រដ្ឋបាលស្រុកកោះកុង និងសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត នៅភូមិកោះស្រឡៅ ។

ស្រុកកោះកុង: ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំកោះកាពិ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំក្រុមការងាររួមមាន: កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួន ០១នាក់ មេភូមិកោះស្រឡៅ សហការជាមួយបុគ្គលិកប៉ុស្តិ៍សុខភាពចំនួន ០១នាក់ បន្តចុះធ្វើការតាមដានសភាពការណ៍រួមក្នុងភូមិកោះស្រឡៅ ក្រោយធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំលេខ០០២/០២១ របស់រដ្ឋបាលស្រុកកោះកុង ស្តីពីការបន្តអនុវត្ត យុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ និងបិទសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត លេខ០៣១/០២១ សសរ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្តីពីការពិន័យអន្តរ ការណ៍ចំពោះបុគ្គលដែល មិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ និងជម្ងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកោះកុង ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង