រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រតិបត្តសាខា សហការជាមួយអាជ្ញាធរសង្កាត់ដងទង់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូនក្មួយប្រុស២នាក់ កំពុងធ្វើចត្តាឡីស័ក

សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃអង្គារ ១រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជា ដែលមាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យក្រុមប្រតិបត្តសាខា សហការជាមួយអាជ្ញាធរសង្កាត់ដងទង់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូនក្មួយប្រុស២នាក់ កំពុងធ្វើចត្តាឡីស័ក រយៈ ១៤ថ្ងៃ ក្រោយឪពុកមានវិជ្ជមានកូវីដ១៩ រស់នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តសាខា និងក្រុមការងារបានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះក្រុមការងារ បានផ្តាំផ្ញើដល់ប្អូនប្រុសទាំង២នាក់ កុំអោយមានការភ័យខ្លាច និងលើកទឹកចិត្តថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងរយៈពេលធ្វើចត្តាឡីស័ក ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ-១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី-១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកសុទ្ធ១កេស ព្រមទាំងថវិកាចំនួន ៨០,០០០ រៀលផងដែរ ។

អត្ថបទទាក់ទង