/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសសាលារៀន ដើម្បីផ្តល់ប្រព័ន្ធធុងចម្រោះទឹក និងធុងសំរាម នៅក្នុងខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសសាលារៀន ដើម្បីផ្តល់ប្រព័ន្ធធុងចម្រោះទឹក និងធុងសំរាម នៅក្នុងខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ជូនអង្គប្រជុំ កោះកុងជាខេត្តជាប់តំបន់ឆ្នេរសមុទ្រវែងជាងគេ នៃប្រទេសកម្ពុជា ក្នុងនោះលោកជំទាវអភិបាលខេត្ត តែងយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម សំណល់រឹង ប្លាស្ទិក និងការបំពុលសមុទ្រ។ តាមរយៈយន្តការនៃគណៈកម្មកាធិការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង យើងបានធ្វើការច្រើនជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជំរុញការរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹង និងរៀបចំជាទីលានចាក់សំរាម ឱ្យបានគ្រប់ក្រុង ស្រុក និងតាមបណ្តាឃុំ សង្កាត់។ ដោយឡែកការផ្តល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប និងការជំរុញសហគមន៍ក្នុងការគ្រប់គ្រងសំរាម និងដាំដើមកោងកាងឡើងវិញ។ ជំរុញផ្សព្វផ្សាយជាប្រចាំដល់សិស្សានុសិស្សតាមសាលារៀន និងយុវជន លើការការពារបរិស្ថាន ការគ្រប់គ្រង សំណល់រឹង រាវ ទីប្រជុំជន។
ខេត្តកោះកុងមាន ៖
១/សាលាវិទ្យាល័យចំនួន១២សាលា
២/សាលាអនុវិទ្យាល័យចំនួន ១៩សាលា
៣/សាលាបឋមសិក្សា និងមត្តេយ្យរដ្ឋចំនួន ១២១សាលា
៤/សាលាមត្តេយ្យសិក្សាសហគមន៍ ១៣សាលា។
ក្នុងនោះសាលារៀនមួយចំនួន ដូចជាសាលារៀននៅឃុំកោះស្តេច ឃុំថ្មស ឃុំជ្រោយប្រស់ ឃុំកោះកាពិ ឃុំពាមក្រសោប និងឃុំប៉ាក់ខ្លង ដែលមានទីតាំងគ្រប់គ្រងសំរាមតូចចង្អៀត និងមានសិស្សរៀនច្រើន ពិតជាមានបញ្ហាប្រឈមលើបញ្ហាសំរាម និងទឹកស្អាត ដែលធ្វើឱ្យ បរិយាកាសនៃការរៀនសូត្រមិនល្អប្រសើរ។ ក្នុងនាមរដ្ឋបាលខេត្តកោះកុងសង្ឃឹមថាគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ នឹងផ្តល់ការគាំទ្រ ដល់សាលានានាក្នុងខេត្តកោះកុង លើគម្រោងផ្តល់ធុងចម្រោះទឹក និងធុងសំរាមនេះ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦