យោងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ឈឹម ចិន និងលោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ តំណាងឱ្យលោកអភិបាលក្រុង បានចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង សហការជាមួយការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បាន:
១/បន្តចុះអប់រំផ្សព្វផ្សាយ ជូនដល់អាជីវករផ្សារដងទង់ទាំងអស់ឱ្យចូលរួមពាក់ម៉ាស់ឲ្យបានគ្រប់គ្នា
២/ចំពោះអាជីវករ ដែលពុំទាន់មានតូបលក់ដូរ អាជ្ញាធរបានសហការ ជាមួយម្ចាស់ផ្សារកោះកុងថ្មី រៀបចំទីតាំងរួចជាស្រេច ដើម្បីទទួលពុកម៉ែបងប្អូនអាជីវករ
៣/សូមអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរជុំវិញផ្សារដងទង់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជៀសវាងការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុ៕