លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្ត និងពង្រឹងការអនុវត្តការងារ ទប់ស្កាត់ពលករឆ្លងដែន ខុសច្បាប់ ដែលត្រឡប់មកពីប្រទេសថៃ និងពិនិត្យ ទីតាំងយកសំណាករកមេរោគកូវីដ-១៩ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។