រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះកុង បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅឃុំត្រពាំងរូង​ រួចដង្ហែរក្បួនចេញពីសាលាស្រុក តាមបណ្ដោយផ្លូវជាតិលេខ​៤៨ ឆ្ពោះទៅភូមិត្រពាំងរូង និងភូមិដីទំនាប នៃឃុំត្រពាំងរូង​ រួចបន្តដង្ហែរចេញពីឃុំត្រពាំងរូង ឆ្ពោះទៅតាមបណ្ដោយផ្លូវជាតិលេខ៤៨ ទៅកាន់ឃុំតាតៃក្រោម ។

ក្នុងឱកាសនោះផងដែរ​រដ្ឋបាលស្រុក សូមអំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្នដោយធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាពតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ដែលខេត្តកោះកុងតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

អត្ថបទទាក់ទង