លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ដសាលាម្នាង រួមមាន៖
-ទៀនព្រះវស្សា១គូ
-អង្ករ១០០គ.ក្រ
-មី៣កេស
-ត្រីខ៥យួរ
-ទឹកត្រី៣យួរ
-ទឹកផ្លែឈើ២កេស
-ភេសជ្ជៈបាកាស់២កេស
-ទឹកបរិសុទ្ធវីតាល់៦កេស
-ម៉ាស១០ប្រអប់
-អំពូលសូឡា០២គ្រាប់
-អាកុល១០លីត្រ
-ដបបាញ់អាកុល២ដប
-និងថវិកា ៥០០,០០០រៀល។
ក្នុងនោះដែរ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក បានចូលរួមជាមួយលោកជំទាវអភិបាលខេត្ត ប្រគេនបច្ច័យចំនួន ៥០០,០០០រៀល។