លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម លោកឧត្តមសេនីយ៍ទោ អ៊ុយ វាសនា អនុប្រធាននាយកដ្ឋាន ច្រកទ្វារ ទី១នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍និង លោកវីរៈសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម រួមនឹងលោកវរសេនីយ៍ទោ សាំង សាខុម មេ វរៈការពារព្រំដែនគោក៨២៧ បានដឹកនាំកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ឡើងពិនិត្យមើលភូមិសាស្រ្ត ខាងក្រោយទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារអន្តរជាតិចាំយាម ដើម្បីពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ ពលករឆ្លងដែន ចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ដែលគេចវេស ពីការត្រួតពិនិត្យ ធ្វើតេស្តរកមេរោគកូវីត-១៩ និងការធ្វើចត្តាឡីស័ក។