រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញសាកសួសុខទុក្ខលោកអនុប្រមន្ទីរ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីនាំយកថវិកាចំនួន ៥០០,០០០រៀល ទៅសួសុខទុក្ខលោក ថៅ សំអាត អនុប្រធានមន្ទីរព័តមានខេត្តកោះកុង កំពុងសម្រាកព្យាបាលជំងឺនៅកេហដ្ឋានរបស់លោក ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មកដល់ពេលនេះជំងឺ របស់លោកហាក់មានសភាពធូស្រាលបន្តិចហើយ។ ក្នុងឱកាសនេះលោកប្រធាន និងមន្ត្រីទាំងអស់បានបួងសួង និងជូនពរលោកថៅ សំអាត ឱ្យឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញ ក្នុងពេលឆាប់ខាងមុខនេះ៕

អត្ថបទទាក់ទង