លោក សុខ សុទ្ធី អភិបាលរង នៃគណៈ អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសំណើសុំកិច្ចសហការ និងសម្របសម្រួលវាស់វែងកំណត់ទំហំផ្លូវ ឱ្យការសាងសង់អគ្គិសនី ២២គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខេមរភូមិន្ទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីភ្ជាប់ទៅខ្សែបណ្តាញអគ្គិសនី ២២គីឡូវ៉ុល ដែលមានស្រាប់ របស់ JICA ក៏ដូចជាខ្សែ ដែលមានស្រាប់នៅផ្លូវជាតិលេខ៤៨ ដើម្បីផ្គត់ផ្គង់ថាមពល ជូនប្រជាពលរដ្ឋ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានតម្រូវការថាមពលខ្ពស់ និងស្ថេរភាព និរន្តភាព ដោយមានប្រភពនៅក្នុងក្រុងខេមរភូមិន្ទ ដែលបច្ចុប្បន្ននាំចូលពីប្រទេសថៃឡង់ដ៍ និងវារីគ្គិសនីតាតៃ ដែលមានចម្ងាយឆ្ងាយ។