រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានសហការជាមួយមន្រ្តីដ្ឋបាលស្រុកមណ្ឌលសីមា ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន តាមរយៈប្រព័ន្ធ (Zoom)

កោះកុង,ថ្ងៃអង្គារ-ពុធ ២-៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២១ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានសហការជាមួយមន្រ្តីរដ្ឋបាលស្រុកមណ្ឌលសីមា ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមរយៈប្រព័ន្ធ (Zoom) ក្នុងស្រុកមណ្ឌលសីមា ដែលមានចំនួន ០៣ឃុំ ដោយមានអ្នកចូលរួមចំនួន ១២នាក់ មានសមាសភាពចូលរួម៖ លោកស្រី ស្រី ពិនសោភា អភិបាលរង នៃគណអភិបាលស្រុកមណ្ឌលសីមា និងលោក វុធ វេនដា ថ្នាក់មន្ទីរ សអយ មានលោកស្រី ស៊ឹម សុខជា និងលោក គង់ សុមុន្នី ជាអ្នកសម្របសម្រួលវគ្គ ។

អត្ថបទទាក់ទង