ថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១
August 08, 2021
នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តាមការចាត់តាំងរបស់លោក ចេង មុនីរិទ្ធអភិបាល នៃគណៈអភិបាលស្រុក លោក ទួន ឪទី អភិបាលរងស្រុក បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាលកោះស្តេច កម្លាំងប្រដាប់អាវុធ សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពគិរីសាគរ ចុះត្រួតពិនិត្យ ការធ្វេីតេស្តរហ័សយកសំណាក ចំពោះប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកកេីតជំងឺកូវីដ-១៩ មានចំនួនសរុប ៦៩ នាក់ ស្រី ០៨ នាក់ ទទួលបានតេស្តវិជ្ជមាន ចំនួន ០០ នាក់ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ចំពោះអ្នកទទួលបានតេស្តអវិជ្ជមាន គឺតម្រូវឱ្យប្រជាពលរដ្ឋ ចូលរួមពាក់ម៉ាស់ លាងសម្អាតដៃ និងរក្សគម្លាតសង្គម ឱ្យបានគ្រប់ៗគ្នា។ ហេីយលោកអភិបាលរង បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់គ្នា ឱ្យចូលរួមដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ( ៣ ការពារ ៣ កុំ ) ។
ប្រភព៖ រដ្ឋបាលស្រុកគិរីសាគរ