តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកកោះកុងទាំងមូល សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្តល់នូវ អង្ករ២តោន,ទឹកត្រី ១០កេស, ទឹកស៊ីអ៊ីវ ១០កេស, មីម៉ាម៉ា ១០កេសធំ, ទឹកអូរ៉ាល់ ២០កេស និងថ្នាំពេទ្យ ៣៥កញ្ចប់ ម៉ាស់២០ប្រអប់ អាល់កុល ៣៥ដបតូច ដល់រដ្ឋបាលស្រុកកោះកុង ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក នៅក្នុងស្រុកកោះកុង ខេត្តកោះកុង តាមរយៈ ឯកឧត្តម តាំង សាមឿន ប្រធានលេខាធិកាដ្ឋានមូលនិធិកម្ពុជា ដើម្បីប្រឆាំងកូវីដ-១៩ និង លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគាំទ្រដល់ស្រុកកោះកុង រួមជាមួយសមាជិកក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ តំណាងឱ្យលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩
យើងខ្ញុំទាំងអស់គ្នា សូមចងចាំ និងដឹងគុណជានិច្ចចំពោះកាយវិកាដ៏ថ្លៃថ្លានេះ បានស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ និងប្រកបដោយសមានចិត្តសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលាគ្រប់កាលៈទេសៈទាំងអស់ ដែលស្ថិតនៅក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានគិតគូរខ្ពស់ពីសុខុមាភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុតគឺ “៣ការពារ និង ៣កុំ” ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងៗ ទៀតក្នុងស្មារតីទទួលខុសត្រូវខ្ពស់
ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងស្រុកកោះកុងទាំងមូល សូមប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១