រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង នាំយកសម្ភារមួយចំនួនឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ និង​ក្រុមគ្រូពេទ្យ​មណ្ឌលព្យាបាលកូវីដ-១៩ វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង​

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០​នាទីព្រឹក លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ និងលោក ​អ៊ឹង បឺត កម្មសិក្សាការី​វគ្គវិក្រឹត្យការ​មន្រ្តី​មធ្យម​ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល និងជា​ប្រធានការិយាល័យផែនការគាំទ្រឃុំ​-សង្កាត់ បាននាំយក​នូវសម្ភារ​មួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង​ ដើម្បីធ្វើការប្រគល់ជូនបន្តដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។​

សម្ភារ​នាពេលនោះរួមមាន៖
១/លោកស្រី អ៊ិន សុភី ទឹកសណ្តែកដប ០៨កេស ទឹកសុទ្ធ ២០យួរ និងទឹកដោះគោឆៅកំប៉ុងចំនួន ២ឡូ
២/លោក អ៊ឹង បឺត ទឹកសុទ្ធ ២០យួរ​

អត្ថបទទាក់ទង