រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួត សារឹម អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីសំណើប្ដូរទីតាំងដីសម្រាប់ទុកបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ពីភូមិកោះកុងក្នុង ទៅភូមិត្រពាំងរូង(ចំណុចវាលស្នែងប្រើស)ឃុំត្រពាំងរូង ស្រុកកោះកុង

រដ្ឋបាលស្រុកកោះកុង,ថ្ងៃពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១វេលាម៉ោង ៨:០០នាទីព្រឹក លោក ហួត សារឹម អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីសំណើប្ដូរទីតាំងដីសម្រាប់ទុកបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ពីភូមិកោះកុងក្នុង ទៅភូមិត្រពាំងរូង(ចំណុចវាលស្នែងប្រើស)ឃុំត្រពាំងរូង ស្រុកកោះកុង សមាសភាពចូលរួម ប្រធាន និងមន្រ្ដីការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាល ជំទប់ឃុំ មេភូមិ គណៈគ្រប់គ្រងអ៉ីម៉ាំថ្នាក់ខេត្ត ប្រធាន អនុប្រធាន សមាជិក ស.យ.ម.ក.ក.ក ប្រធានគណៈចលនាសាសនា ប្រធានអង្គការ R H D សរុបចំនួន ១៧នាក់(ប្រុស) នៅសាលប្រជុំសាលាស្រុកកោះកុង។ក្រោយពីបញ្ចប់កិច្ចប្រជុំ លោក អភិបាលរង បានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅចំណុចវាលស្នែងប្រើសហើយក្រុមការងារបានមូលមតិឯកភាពទទួលយកទីតាំនេះគឺជាទីតាំងដីសម្រាប់ទុកបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ។

អត្ថបទទាក់ទង